ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិព្យាបាលពងបែកលើម្រាមជើង

17-Jun-2020 08:10 AM

រូបភាព


ដោយ: AdminA

ពងបែកលើស្បែក ភាគច្រើនកើតនៅចន្លោះម្រាមជើង ដោយសារវាទទួលរ៉ាប់រងសម្ពាធ នៃរាងកាយទាំងមូល ជាពិសេសនៅពេលរងនូវសម្ពាធខ្លាំង ការកកិត ញឹកញាប់ និងត្រូវទឹកជារឿយៗ ធ្វើឲ្យមេរោគងាយជ្រៀតចូល។

ព្យាបាល៖ ពងបែកលើម្រាមជើង

រុក្ខជាតិ៖ ម្នាស់

វិធីធ្វើ និងប្រើប្រាស់៖

-ចិតម្នាស់ជាចំណិតស្តើង មកបិទលើបរិវេណស្បែកដែលមានបញ្ហា 

-យកបង់រុំរបួសមករុំ 

-ធ្វើបែបនេះរៀងរាល់ពេលយប់ ស្បែកត្រង់ចំណុចនោះ នឹងត្រឡប់មករកសភាពដូចដើមវិញ ក្នុងរយៈពេល១សប្តាហ៍។

-ផ្លែម្នាស់មិនត្រឹមតែអាចជួយកាត់បន្ថយការឈឺចាប់នោះទេ ប៉ុន្តែវាក៏ជួយពន្លឿនដល់ការព្យាបាលផងដែរ ដោយសារនៅក្នុងផ្លែម្នាស់មាន អង់ស៊ីម bromelain។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត