វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ល្ពៅ ១គីឡូ,ទឹកដោះគោស្រស់ ២០០មីលីលីត្រ,ទឹកដោះគោខាប់ ៩៥មីលីលីត្រ។
វិធីធ្វើ៖
១.ចិតសំបកល្ពៅឲ្យស្អាតលាងទឹក រួចកាត់ជាដុំៗធំល្មម យកទៅដាក់ចំហុយរយៈពេល ១៥-២០នាទី
២.បន្ទាប់មកយកល្ពៅដាក់ចូលម៉ាស៊ីនក្រឡុក ដាក់ទឹកដោះគោស្រស់ និងទឹកដោះគោខាប់ចូលក្រឡុកចូលគ្នាឲ្យសព្វរយៈពេល ៣-៤នាទី ៣.រួចហើយយកទៅដាក់ចូលឆ្នាំងដាំឲ្យពុះ ហើយទុកឲ្យត្រជាក់បន្តិចច្រកដាក់ចូលដបដាក់ក្នុងទូរទឹកកកឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។