ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើបុកពោតពងទាប្រៃពិសេស!

16-Jun-2020 09:27 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ពោត ១-២ផ្លែ(ស្ងោរឆ្អិនចិតយកសាច់),ការ៉ុត ១ផ្លែល្មម ឈូស ឬសាប់ជាសរសៃៗ,ប៉េងប៉ោះ ១ផ្លែ ចិតជាចំណិត,សណ្តែកកួរ ២-៣កួរ កាត់ខ្លីៗ,ពងទាប្រៃស្ងោរ ១គ្រាប់,ម្ទេស តាមចំណូលចិត្ត,ខ្ទឹមស ១-២កំពឹស,បង្គាក្រៀម ១ស្លាបព្រាបាយ,សណ្តែកដី ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖ 

១.យកត្បាល់ដាក់ម្ទេស ខ្ទឹមស និងបង្គាក្រៀមបុកចូលគ្នា រួចដាក់សណ្តែកកួរ និងសណ្តែលដីចូលបុកចូលគ្នា

២.បន្ទាប់មកដាក់ស្ករ ទឹកត្រី ទឹកក្រូចឆ្មា និងប៉េងប៉ោះបុកចូលគ្នា រួចដាក់ពោត និងការ៉ុតចូលបុកចូលគ្នា

៣.រួចហើយបកសំបកពងទាប្រៃពុះជាពីរ រួចដាក់ចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។