ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) រូបមន្តវិធីធ្វើនំប័ុងស្លឹកតើយ

15-Jun-2020 09:34 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ទឹក ១៥០មីលីលីត្រ,ស្លឹកតើយ ៣០ក្រាម,ស៊ុត ៥គ្រាប់,ខ្ទិះដូង ៧៥០មីលីលីត្រ,ទឹកដោះគោ កន្លះចានចង្កឹះ,ស្ករស ៤៣០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ម្សៅពោត ៤៥ក្រាម។

វិធីធ្វើ៖ 

១.ធ្វើទឹកស្លឹកតើយ យកស្លឹកតើយកិនជាមួយទឹកឲ្យសព្វ រួចចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើ

២.គោះស៊ុតដាក់ចាន ដាក់ខ្ទិះដូង ទឹកស្លឹកតើយ ស្ករស និងអំបិលវាយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅពោតចូលច្របល់ឲ្យសព្វចូលគ្នាល្អ រួចចាក់ច្រោះកុំឲ្យដោយកាក 

៣.បន្ទាប់មកយកទៅចំអិនដាក់លើចង្រា្កនប្រើភ្លើងតិចៗល្មម កូរវាតិចៗរហូតឡើងខាប់ប្រហែល ៣០នាទី រួចលើកចុះពីចង្រ្កាន ហើយដាក់ទឹកដោះគោចូលកូរចូលគ្នាឲ្យសព្វល្អជាការស្រេច៕ 

ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។