ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើមឹកកងបំពងស្រួយឆ្ងាញ់!!!

11-Jun-2020 09:37 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ មឹក ១គីឡូធំៗល្មម,ស៊ុត ១-២គ្រាប់ (វាយបញ្ចូលគ្នា),ម្សៅបំពង ១ចានចង្កឹះកន្លះ,កំទេចនំបុ័ង (កញ្ចប់អាចរកទិញបាន) ២ចានចង្កឹះ,អំបិល បន្តិច,ម្រេចម៉ត់ បន្តិច,ប្រេងសម្រាប់បំពង។

វិធីធ្វើ៖

១.យកមឹកធ្វើឲ្យស្អាតហើយលាងទឹកចេញ រួចហាន់ជាកងៗ ហើយយកប្រឡាក់លាយជាមួយអំបិល និងម្រេច (ដើម្បីបន្ថែមរសជាតិ អាចថែមថយតាមចំណូលចិត្ត) ប្រឡាក់ឲ្យសព្វទុកចោល ៥នាទី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលទុកឲ្យក្តៅសម្រាប់បំពង យកមឹកប្រឡាក់ជាមួយម្សៅបំពង ប្រឡាក់ជាមួយស៊ុត និងកំទេចនំបុ័ង ហើយយកដាក់ចូលបំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត 

៣.ឆ្អិនហើយស្រង់ចេញឲ្យស្រស់ប្រេង អាចញ៉ាំជ្រលក់ជាមួយទឹកម្ទេស ទឺកប៉េងប៉ោះ...តាមចំណូលចិត្ត ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។