ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមត្រាវខ្ទិះ ឆ្ងាញ់ពិសា!

10-Jun-2020 11:01 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗល្មម ឬតាមចំណូលចិត្ត,ខ្ទិះដូងដើម ២៥០មីលីលីត្រ,ខ្ទិះដូងចុង ៤០០មីលីលីត្រ,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករត្នោត ១៤០-១៦០ក្រាម,ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖

១.ដាក់ខ្ទិះដូងចុងចូលខ្ទះ រួចដាក់ខ្ទិះដើម អំបិល ស្ករត្នោត និងស្លឹកតើយចូលកូរអោយសព្វចូលគ្នា ទុករម្ងាស់អោយពុះ រួចស្រង់ស្លឹកតើយចេញ

២.បន្ទាប់មកដាក់ត្រាវចូលកូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី ឆ្អិនជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។