ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីថែរក្សាសរសៃសក់ឱ្យរឹងមាំ ដុះវែងក្រាស់ និងលូតលាស់ល្អ

27-Aug-2019 03:09 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-អង្ករ
-ទឹកស្អាត
-សម្បកក្រូច ឬចំណិតខ្ញី+ការអនុវត្ត
-យកអង្ករ ១ពែង លាងទឹកឱ្យស្អាត រួចត្រាំទឹករយៈពេល ១០នាទី ទៅ ១៥នាទី រួចយកទៅដាំឱ្យពុះ ហើយទុកឱ្យត្រជាក់
-បន្ទាប់មកយកទឹកអង្ករដាក់នៅក្នុងក្រឡមួយ ដោយបន្ថែមសម្បកក្រូចក៏បាន ឬចំណិតខ្ញីក៏បាន ដើម្បីឱ្យមានក្លិនឈ្ងុយ រួចបិទក្រឡឱ្យជិត រក្សាទុកក្នុងកន្លែងបិទជិតល្អ រយៈពេល ១០ថ្ងៃ
-គម្រប់ ១០ថ្ងៃ យកទឹកអង្ករចេញមកស្រង់កាកសម្បកក្រូច ឬចំណិតខ្ញីចេញ ដោយយកតែទឹកអង្ករមកប្រើប្រាស់។
+វិធីប្រើប្រាស់ទឹកអង្ករ-អ្នកគ្រាន់តែយកទឹកអង្ករដែលធ្វើតាមវិធីទាំង២ ខាងលើ ក្នុងបរិមាណសមល្មម មកលាបលើសក់ដូចសាប៊ូ រួចម៉ាស្សាថ្នមៗឱ្យសព្វសរសៃសក់ ២ ទៅ៣នាទី រួចទុកចោលរយៈពេល ៥នាទី ទៅ១០នាទីបន្ថែមទៀត ចាំលាងទឹកចេញវិញជាការស្រេច។
-អ្នកអាចប្រើប្រាស់វិធីនេះ ២ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។