ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) រូបមន្តវិធីធ្វើទឹកត្រីស្ករកាពិបង្គាក្រៀម

05-Jun-2020 10:03 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ទឹក ១០០មីលីលីត្រ,កាពិ ១ស្លាបព្រាបាយ,ស្ករត្នោត ៥០០ក្រាម,ទឹកត្រី ៤ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ម្ទេសហុយ ១ស្លាបព្រាកាហ្វេ, ខ្ទមក្រហម ហាន់ស្តើងៗ កន្លះចានចង្កឹះ,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),បង្គាក្រៀម បុកឲ្យម៉ត់ល្មម កន្លះចានចង្កឹះ,បង្គាក្រៀម កន្លះចានចង្កឹះ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ទឹក និងស្ករត្នោតចូលកូរឲ្យរលាយ រួចដាក់ទឹកត្រី និងកាពិចូលកូរឲ្យសព្វចូលគ្នា ហើយដាក់អំបិលចូលកូរឲ្យសព្វទុកឲ្យពុះ

២.បន្ទាប់មកដាក់ម្ទេសហុយ ខ្ទឹមក្រហម ម្ទេសហាន់ បង្គាក្រៀមបុក និងបង្គាក្រៀមចូលកូរចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។