វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ទឹក ៩ចានចង្កឹះ,ម្សៅចាហួយ ១កញ្ចប់តូច (២៥ក្រាម), ខ្ទិះដូង ១កំប៉ុង (៥៦០មីលីលីត្រ),ស្ករស ១ចានចង្កឹះកន្លះ ឬ២២០ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹក ដាក់អំបិល ស្ករស និងម្សៅចាហួយចូលកូរចូលគ្នាឲ្យសព្វល្អ ទុករម្ងាស់ឲ្យពុះ បន្ទាប់មកចាក់ខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វ រម្ងាស់ឲ្យពុះ
២.រួចហើយលើកចេញពីចង្ក្រានយកទៅចាក់ក្នុងចាន ប្រអប់ កែវ ឬពុម្ព (តាមចំណូលចិត្ត) សម្រាប់ចាក់ចាហួយ ហើយទុកឲ្យត្រជាក់បន្តិចក្លាយជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។