ឱសថបុរាណធម្មជាតិ
រូបភាព
ការលាយបញ្ចូលធាតុផ្សំរមៀត និងទឹកដោះគោចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺវាពិតជាល្អណាស់ចំពោះសុខភាពរាងកាយទាំងមូល ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗ។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ ខាងក្រោមនេះយើងនឹងប្រាប់ពីវិធីធ្វើទឹកដោះគោរមៀត និងគុណប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះរាងកាយ និងសុខភាពរបស់អ្នក៖
គ្រឿងផ្សំ៖ ទឹកដោះគោស្រស់ ១កែវ,ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ,ម្រេចម៉ត់ បន្តិច(ដាក់ ឬ មិនដាក់ក៏បាន),ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ និងប្រើប្រាស់៖ ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូលកូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី។ ហើយដាក់ម្រេចម៉ត់ចូលកូរឲ្យសព្វ ហើយបិទភ្លើង បន្ទាប់មកចាក់ចូលកែវ (បើមិនចង់ដោយកាកចាក់ច្រោះវាសិន) រួចហើយដាក់ទឹកឃ្មុំចូលកូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចអាចទទួលទានបានហើយ។ ទទួលទានពេលក្តៅឧណ្ហៗ ទទួលទាន ១កែវ ជារៀងរាល់ថ្ងៃមុនពេលចូលគេង។
គុណប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាព៖ ជួយឲ្យគេងលក់ស្រួល,ជួយសម្រួលដល់បញ្ហាឈឺក្បាល,ជួយសម្អាតជាតិពុលចេញពីរាងកាយ,ជួយព្យាបាលជំងឺសន្លាក់ និងធ្វើឲ្យឆ្អឹងរឹងមាំ,ជួយបង្កើនប្រព័ន្ធភាពស៊ាំ,ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា,ជួយសម្រកទម្ងន់,ព្យាបាលជំងឺផ្តាសាយ និងក្អក,ព្យាបាលការឈឺចាប់ពេលមកឈាមរដូវ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។