ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) រូបមន្តវិធីធ្វើពងមាន់អាំងផ្សំគ្រឿងពិសេស!

28-May-2020 09:28 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ពងមាន់ ១០-១២គ្រាប់,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអុីវ ២ស្លាបព្រាបាយ,ម្រេចម៉ត់ បន្តិច,ម្សៅរ៉តឌី បន្តិច។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស ដាក់តាមចំណូលចិត្ត,ខ្ទឹមស ១០កំពឹស,ក្រូចឆ្មារ ២គ្រាប់,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកពងមាន់មកចោះជារុនតូចល្មម ចាក់ចូលចានធំល្មមដោយប្រើស្បៃពូតវា(ដើម្បីកុំអោយដុំៗ) រួចដាក់ទឹកស៊ីអុីវ ទឹកប្រេងខ្យង ម្សៅរ៉តឌី និងម្រេចចូលច្របល់ចូលគ្នាឲ្យសព្វ ចំណែកសំបកពងមាន់លាងទឹកហើយទុកមួយអន្លើ

២.បន្ទាប់មកយកឆ្នាំងសម្រាប់ចំហុយពងមាន់ យកសំបកពងមាន់ចាក់គ្រឿងផ្សំដែលលាយហើយចូលម៉ាល្មមកុំឲ្យពេញពេក រួចដាក់ចំហុយរយៈពេល ២០នាទីឆ្អិនជាការស្រេច

៣.ធ្វើទឹកជ្រលក់ យកត្បាល់ដាក់ម្ទេស និងខ្ទឹមសចូលបុកចូលគ្នាឲ្យសព្វ រួចដាក់ទឹកត្រី ស្ករស និងច្របាច់ក្រូចឆ្មារដាក់ចូលកូរចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចាន

៤.ពងមាន់ចង់ញ៉ាំធម្មតាដែលចំហុយហើយ ឬក៏អាចយកទៅដាក់អាំងឲ្យក្រៀមល្មមទៀតក៏បានតាមចំណូលចិត្ត រួចញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ឆ្ងាញ់អស់ទាស់៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។