វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ពោតខ្ចី ៥ផ្លែ ឈូស ឬចិតយកសាច់,ស្ករស កន្លះគីឡូ,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះដូងចុង ១ចានគោម,អំបិល កន្លះស្លាបព្រាកាហ្វេ,ម្សៅឆា កន្លះចានចង្កឹះ។
វិធីធ្វើ៖
១.ដាក់ដាំទឹកកន្លះឆ្នាំង ដាក់សាច់ពោតចូលរម្ងាស់ឲ្យពុះ រួចដាក់ខ្ទិះដូងចុងចូលទុកឲ្យពុះ
២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរឲ្យរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត
៣.ម្សៅឆាដាក់លាយជាមួយទឹកបន្តិចកូរឲ្យសព្វ រួចយកទៅចាក់ចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ រួចលើកចុះ
៤.យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើមចូលដាក់អំបិលបន្ដិច និងម្សៅឆាបន្តិចចូលគ្នាកូរឲ្យរលាយសព្វល្អរម្ងាស់ឲ្យពុះ ហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិនលើកចុះ
៥.រួចរាល់អស់ហើយដួសបង្អែមដាក់ចាន ហើយស្រូបខ្ទិះដូងពីលើទទួលទានបានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។