ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិដ៏ពូកែជួយព្យាបាលពេលឈឺឆ្អឹងខ្នង និងសន្លាក់

18-May-2020 10:54 AM

រូបភាព


ដោយ: AdminI

ទឹកខ្ជាយ ជាឱសថធម្មជាតិដ៏ពូកែអាចជួយព្យាបាលពេលឈឺឆ្អឹងខ្នង និងសន្លាក់។ ចង់ដឹងច្បាស់សូមមើលការណែនាំពីវិធីធ្វើ និងរបៀបប្រើប្រាស់ដូចខាងក្រោម៖

វិធីធ្វើ៖ 

១.កិនខ្ជាយ ៣មើម យកទឹក បន្ទាប់មកលាយជាមួយទឹកស្អាត ១កែវ រួចដាំអោយពុះ

២.ទុកអោយត្រជាក់បន្តិចប្រមាណ ១៥នាទី រួចលាយទឹកឃ្មុំ ១ស្លាបព្រាបាយ និងក្រូចឆ្មារ ២ចំណិត ជាមួយទឹកខ្ជាយ

វិធីប្រើប្រាស់ទឹកខ្ជាយ៖ 

-ពិសា ១កែវ រាល់ពេលព្រឹក និងពេលល្ងាច មុនហូបបាយ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។