ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ជំងឺរលាកក្រពះ។ ជំងឺរលាកក្រពះ គឺជាក្រុមដែលបណ្តាលមកពីការរលាកតាមជញ្ជាំងក្រពះដោយសារអាស៊ីដ។ រោគសញ្ញាមួយចំនួនមានដូចជា រកកលក្អួតចង្អោរ ក្អួត និងឈឺក្នុងក្រពះ។ ជំងឺរលាកក្រពះអាចជាការឈឺចាប់ខ្លាំងភ្លាមៗ ឬរ៉ាំរ៉ៃ។
ប្រភេទរុក្ខជាតិ: ម្រះព្រៅ
លក្ខណៈរុក្ខជាតិ៖ តិណជាតិដែលសំបូរមែក ហើយមានស្លឹកមួយឆ្នាំម្តងនេះមានកម្ពស់ពី ៣០ ទៅ ៦០សង់ទីម៉ែត្រ
-មែក និងស្លឹករបស់វាមានពណ៌ស្វាយ លឿងព្រឿងៗ មិនដូចជារុក្ខជាតិអំបូរដូចគ្នាដែលមានឈ្មោះថា ជីរនាងវងដែលមានពណ៌បៃតងនោះទេ។ ស្លឹកដែលមានក្លិនក្រអូបឈ្ងុយរបស់វាមានរាងទ្រវែង ទ័ល មានធ្មេញដូចរណានៅតាមគែម និងមានរោមច្រើន
-កញ្ចុំផ្កាស្ថិតនៅជាប់ជាមួយនឹងដើមមួយ ពេលនៅខ្ចី ហើយវាផលិតគ្រាប់មួយចំនួន។ ប្រសិនបើយកគ្រាប់មកដាក់ចូលក្នុងទឹក វានឹងប៉ោងឡើង ដោយមានស្រោមខាប់អន្ធិល ធ្វើឱ្យវាមើលទៅដូចជាពងកង្កែប។ រុក្ខជាតិនេះមានសារជាតិប្រឆាំងសត្វល្អិត និងបាក់តេរី ហើយក៏ជារុក្ខជាតិដែលសត្វមូសស្អប់ដែរ។
របៀបធ្វើ និងប្រើប្រាស់៖ ការឆុងស្លឹករបស់ម្រះព្រៅត្រូវបានគេប្រើសម្រាប់ព្យាបាលជំងឺរលាកក្រពះគ្រប់ប្រភេទ។
ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ ជាថ្នាំក្អកដ៏ល្អ,រលាកទងសួត,រលាកភ្នាសស្លេស្មដោយវាជួយទម្លាក់ស្លេស្មចេញ,ព្រូនទំពក់,ជំងឺស្បែកគ្រប់យ៉ាង,ជួយពង្រឹងកម្លាំងក្រពះ,រលាកក្រពះមិនប្រក្រតីកើតចំពោះកុមារ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។