វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម,ខ្ទឹមស ១-២កំពឹស,ម្សៅពោត(cornstarch) ឬម្សៅឆា ១៥ក្រាម,អំបិល ១ស្លាបព្រាកាហ្វេ,ស្ករស ១ស្លាបព្រាកាហ្វេ,ទឹកត្រី ២ស្លាបព្រាបាយ,ម្សៅដុត(baking powder) ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ,ទឹកត្រជាក់ខ្លាំង ៥០មីលីលីត្រ,ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច,ប្លាស្ទិច (ប្លាស្ទិចសម្រាប់រុំម្លូបបន្លែ)។
វិធិធ្វើ៖
១.យកសាច់ជ្រូកហាន់ជាដុំតូចៗល្មម រួចយកទៅដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ
២.យកទឹកត្រជាក់ដាក់លាយជាមួយទឹកត្រី អំបិល ស្ករស ម្រេចម៉ត់ ម្សៅពោត ឬម្សៅឆា និងម្សៅដុត កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលជាមួយសាច់កិនចូលគ្នាឲ្យសព្វល្អ
៣.បន្ទាប់មកយកប្លាស្ទិចលាបប្រេងតិចឲ្យសព្វ ដាក់សាច់កិនហើយចូលរុំវាជាដុំមូលយកទុកក្នុងទូរទឹកកកប្រហែល ២ម៉ោង
៤.យកស្លឹកចេកលាងហើយជូតឲ្យស្អាត រួចលាបប្រេងតិចៗឲ្យសព្វ យកសាច់ចេញពីប្លាស្ទិចដាក់ចូលស្លឹកចេកវេចវាឲ្យស្អាត ហើយយកប្លាស្ទិចរុំពីលើមួយតង់ទៀតចងខ្សែឲ្យណែនជាប់ល្អ រួចយកទៅដាក់ចំហុយប្រហែល ៣០នាទីជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។