ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ចំបុីក្រហមជាប្រភេទរុក្ខឱសថអាចជួយព្យាបាលហឺតបាន!

30-Apr-2020 10:24 AM

រូបភាព


ដោយ: AdminI

ប្រភេទរុក្ខជាតិ: ចំប៉ីក្រហម 

ផ្នែកប្រើប្រាស់: ស្លឹក ផ្កា គ្រាប់ និងសំបកដើម ។

កន្លែងដាំដុះ: ដាំនៅតាមសួន។ បន្តពូជដោយគ្រាប់ មែក។

លក្ខណៈរុក្ខជាតិ: ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស

-ស្លឹក ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង  មានលេចទ្រនុងចេញច្បាស់

-ផ្កា កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន ៥ត្របក

-ផ្លែ ជាកួររាងមូលដូចត្រល់ ពេលទុំប្រេះបែក។

ការព្យាបាល៖

-ស្លឹក: ស្លឹករោលភ្លើង យកមកស្អំហើម ឆុងទឹកក្តៅផឹកព្យាបាលហឺត

-ផ្កា: ព្យាបាលគ្រុនចាញ់ ក្អក ជំនួយសួត

-គ្រាប់: បន្ទន់លាមក រើម ស្វាយ

-សំបកដើម: បញ្ចុះលាមក ដាំផឹកព្យាបាលប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម។

កំរិតប្រើ៖

-ផ្កា ប្រើពី ១០-១៥ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

-ស្លឹក សំបកដើម ប្រើពី ១៥-៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល  ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។