ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តវិធីធ្វើជ្រក់ត្រសក់ស្រូវ រក្សាទុកបានយូរ!

30-Apr-2020 09:19 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ត្រសក់ស្រូវ ១គីឡូ,អំបិល ១ ស្លាបព្រាបាយ,ទឹក កន្លះលីត្រ,ស្ករត្នោត ៤ស្លាបព្រាបាយ, ម្ទេសគ្រាប់ហាន់ ដាក់តាមចំណូលចិត្ត,រំដេង ១មើម ហាន់ល្អិតៗ ឬចិញ្រ្ចាំ,ខ្ទឹមស ១មើមធំ ហាន់ល្អិតៗ ឬចិញ្រ្ចាំ,ទឹកត្រី ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ,ដុំស៊ុបមាន់ ១ដុំតូច,ក្រឡ សម្រាប់ដាក់ជ្រក់។

វិធីធ្វើ៖

១.លាងត្រសក់អោយស្អាត រួចហាន់ជាចង្វាមូល ឬជាដុំតូចៗល្មម (តាមចំណូលចិត្ត) ហើយដាក់ប្រឡាក់ជាមួយអំបិលប្រហែល ១០នាទី រួចយករបស់ធ្ងន់សង្កត់ឲ្យអស់ទឹកប្រហែលកន្លះម៉ោង ហើយលាងទឹកអោយស្អាត។

២.ដាំខ្ទះដាក់ស្ករត្នោតចូលកូររហូតទៅជាស្ករតាំងម៉ែ រួចដាក់ទឹកស៊ីអ៊ីវ ទឹកត្រី ដុំស៊ុប រំដេង និងខ្ទឹមសចូលកូរចូលគ្នាអោយសព្វល្អ បន្ទាប់មកចាក់ទឹកចូលទុកអោយពុះ រួចទុកវាអោយត្រជាក់។

៣.យកត្រសក់ដាក់ចូលទៅក្នុងក្រឡ ហើយចាក់ទឹកស្ករដែលកូរហើយចូល ដាក់ម្ទេសហាន់ចូលពីលើ បន្ទាប់មកគ្របគម្របអោយជិត ទាល់តែត្រសក់មានរសជាតិជូរជាការស្រេច។

៤.ជ្រក់ត្រសក់ស្រូវនេះគឺមានរសជាតិជូរអែម។ បើចង់ឆាប់ជូរអាចច្របាច់ទឹកក្រូចឆ្មារថែមបន្តិច។ អាចប្រើស្ករត្នោតក៏បាន ស្ករសក៏បាន។ ធ្វើហើយទុកក្នុងទូរទទឹកបានយូរ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។