ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រូបមន្តប្រឡាក់សាច់មាន់!

29-Apr-2020 09:33 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម,ទឹកស៊ីអុីវ ៤ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។

វីធីធ្វើ៖

១.ដាក់លាយទឹកស៊ីអុីវ ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាអោយសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់អោយសព្វល្អ ទុកចោលរយៈពេល ៣០នាទី

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ យកសាច់ដាក់ចៀនពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលអោយអស់ ចៀនអោយឆ្អិនក្រៀមល្មម ហើយយកដាក់ចានរោយល្ងពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។