ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូវិធីធ្វើ) វិធីធ្វើនំទុរេន!

27-Apr-2020 09:15 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់ទុរេន ១៥០ក្រាម(វាយបញ្ចូលគ្នាឲ្យម៉ត់),ម្សៅសម្រាប់ធ្វើនំ ១០០ក្រាម (ម្សៅស្រូវសាលី ម្សៅពោត...),ខ្ទិះដូងដើម ១៥០មីលីលីត្រ,ខ្ទិះចុង ១០០មីលីលីត្រ ឬប្រើខ្ទិះកំប៉ុងក៏បាន,ទឹកដោះគោស្រស់ ១០០មីលីលីត្រ,ស៊ុត ២គ្រាប់,ស្ករស ២០ក្រាម,ទឹក ១០០មីលីលីត្រ,ស្លឹកតើយ ២-៣សន្លឹក កាត់ខ្លីៗ។ គ្រឿងផ្សំធ្វើគ្រីម(cream)៖ ស្ករស ១៥ក្រាម,ខ្ទិះដូងដើម ១៥០មីលីលីត្រ។

វិធីធ្វើ៖

១.ធ្វើទឹកស្លឹកតើយ: យកស្លឹកតើយដាក់កិនជាមួយទឹក រួចចាក់ច្រោះកុំឲ្យដោយកាក ទុកមួយអន្លើរ។

២.ធ្វើសម្បកនំ: គោះស៊ុតដាក់ចានវាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ស្ករស ទឹកដោះគោស្រស់ ខ្ទិះដូងចុង និងចាក់ទឹកស្លឹកតើយចូល វាយច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដាក់ម្សៅធ្វើនំចូលច្របល់ចូលគ្នាឲ្យសព្វ រួចច្រោះកុំឲ្យដោយកាក ហើយគ្របទុកចោលប្រហែល ៣០នាទី។

៣.ធ្វើគ្រីម: ដាក់ខ្ទិះដូងដើម និងស្ករសចូលគ្នា រួចវាយច្របល់ចូលគ្នាឲ្យសព្វល្អ ទុកមួយអន្លើរ។

៤.រួចរាល់អស់ហើយចាប់ផ្តើមធ្វើនំ ដាំខ្ទះដាក់ប្រេងឆាចូលបន្តិច រួចចាក់ម្សៅសម្បកនំដែលលាយហើយចូលខ្ទះ ចាក់ធ្វើជាបន្ទះស្តើងៗតាមទំហំដែលអ្នកចង់បាន ហើយលើចេញពីខ្ទះដាក់លាត រួចដួសសាច់ទុរេន និងគ្រីមដាក់ពីលើចំកណ្តាល ហើយបត់ ឬរុំធ្វើជាម៉ូតតាមចំណូលចិត្ត(ដូចរូប) ជាការស្រេច។9

បញ្ជក់៖ សម្បកនំជាធម្មតាពណ៌លឿង ប្រសិនបើដាក់ទឹកស្លឹកតើយចូលសម្បកនំគឺពណ៌បៃតង ដូច្នេះអ្នកអាចធ្វើបានពីរពណ៌ ពីររសជាតិ តាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។