ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ: ម្លូ
ផ្នែកប្រើប្រាស់: ស្លឹក និងឫស ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។
កន្លែងដាំដុះ: ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។
លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង
-ស្លឹកដុះឆ្លាស់ទង រលីង និងរលោង
-ផ្កាជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ
-ផ្លែរាងមូល។
ការព្យាបាល៖
-ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង ជួយព្យាបាលគ្រុនផ្តាសាយ។
-ជាតិចំរាញ់ចេញពីស្លឹក ប្រើសំរាប់បៀម ព្យាបាលជំងឺអញ្ចាញធ្មេញ។
-ទឹកស្ងោរស្លឹក សំរាប់ប្រើផ្ទាល់ទៅលើរលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក។
-បុកស្លឹកបំពោកលើដើមទ្រូង ជួយព្យាបាលក្អក និងហឺត។
-ឫសប្រើមួយថ្ងៃ ៨-១២ក្រាម សំរាប់ព្យាបាលឈឺសន្លាក់ឆ្អឹង។
កំរិតប្រើ៖ ប្រើពី ៨ ទៅ ១២ក្រាម ក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។