ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាលជំងឺ: ឈឺក្រពះ ឈឺពោះ រាកមួល បញ្ចុះទឹកនោម ពិស ធ្លាក់ស...
ប្រភេទរុក្ខជាតិ: ខ្ជាយ
ផ្នែកប្រើប្រាស់: មើម
លក្ខណៈរុក្ខជាតិ: រុក្ខជាតិប្រទាលមានមើម មានកំពស់ពី ៥០-៨០ស.ម
-ស្លឹកធំរៀវវែង ប្រមាណ ៣០ស.ម ពណ៌បៃតងចាស់
-ផ្កាវាពណ៌ផ្កាឈូក មានពីរទន្ទឹមគ្នា ត្របកផ្កាធំប្រមាណ ២ស.ម។ នៅគែមស្រទាប់ពណ៌ក្រហម។
កន្លែងដាំដុះ: ដាំតាមផ្ទះជាគ្រឿងស្ល។
ការព្យាបាល និងរបៀបប្រើ៖
-មើម ឈឺពោះ ប្រេះមាត់ ស្ងួតមាត់ បញ្ចុះទឹកនោម ឈឺក្រពះ រាកមួល អាសន្នរោគ ពិស ធ្លាក់ស សំរួលអារម្មណ៍។
-មើមស្រស់ លាងទឹកអោយស្អាតប្រើ ៥០ក្រាមក្នុងមួយថ្ងៃ ដាំទឹកហូប។
-ប្រើខាងក្រៅ បុកខ្ជាយស្រស់លាយអំបិលបន្តិច លាប ឬបិតបំពោក (បិតអោយពេញ)៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។