ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើញាំស្វាយត្រីឆ្អើរបង្គាក្រៀម!

17-Apr-2020 04:09 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ស្វាយខ្ចី ១-២ផ្លែល្មមសាប់ ឬឈូសជាសរសៃៗ,ត្រីឆ្អើរ បេះយកតែសាច់,បង្គាក្រៀម ៣ស្លាបព្រាបាយ,សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាបាយ,ខ្ទឹមក្រហម ២-៣ដុំហាន់ស្តើងៗ,ម្ទេសហាន់ល្អិតៗ(ដាក់តាម ចំណូលចិត្ត),ស្លឹកជីរនាងវង ឬជីរគ្រប់មុខ(តាមចំណូលចិត្ត),ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាបាយ,អំបិល បន្តិច។

វិធីធ្វើ៖

១.ដាក់លាយទឹកត្រី ស្ករស អំបិល ម្ទេសហាន់ ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយ និងត្រីឆ្អើរចូលច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មមអាចបន្ថែមរសជាតិតាមចំណូលចិត្ត

២.រួចរាល់ហើយដាក់ស្លឹកជីរ និងសណ្តែកដីចូលច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។