ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ព្យាបាលរាគរូស ងាយស្រួលបត់ជើងតូច ធំ។
ប្រភេទរុក្ខជាតិ: ផ្ទីដូង
ផ្នែកប្រើប្រាស់: ដើមទាំងមូល និងគ្រាប់។ មែកដើមផ្ទីធ្វើជាបន្លែស្រុះហូប ឆា ឬធ្វើជាសម្លរ ពីព្រោះដើមរបស់វា ពេលនៅខ្ចី ទន់ និងមានជាតិទឹកច្រើន។
ការព្យាបាល៖ ហូបផ្ទីមានគុណប្រយោជន៍ គឺងាយស្រួលបត់ជើងតូច ធំ ព្យាបាលរាគរូស។ ហើយក៏ប្រើបានសម្រាប់បន្សាបជាតិពិសសត្វស្រាំង ពស់ ក្អែបចឹក.. បានផងដែរ។ អាចបុកទៅជាម្ស៉ៅសំរាប់បិទលើមុខរបួស៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។