វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ស្វាយទុំ,អង្ករដំណើប ២៥០ក្រាម,ខ្ទិះដូង ១៥០មីលីលីត្រ,ស្ករស ២០០ក្រាម,អំបិល ១ចុងស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣សន្លឹក,គ្រាប់សណ្តែកបាយបករួច ឬគ្រាប់ល្ង ៣ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន)។ គ្រឿងផ្សំខ្ទិះដូង៖ ខ្ទិះដូង ៨០មីលីលីត្រ,អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកអង្ករដំណើបលាងទឹក ហើយដាក់ចំហុយចោល
២.ដាំឆ្នាំងដាក់ខ្ទិះដូង ស្ករស និងអំបិលចូលកូរចូលគ្នារម្ងាស់អោយពុះ រួចដាក់ស្លឹកតើយចូល កូរចូលគ្នាពុះហើយលើកចេញពីចង្រ្កាន
៣.បន្ទាប់មកយកបាយដំណើបដែលចំហុយចេញមកដាក់ទឹកខ្ទិះដែលធ្វើហើយចូល រួចច្របល់ចូលគ្នាឲ្យសព្វល្អ ហើយយកទៅដាក់ចំហុយទៀតប្រហែល ២០-៣០នាទី។
៤.ធ្វើខ្ទិះដូង យកខ្ទិះដូងដាក់លាយជាមួយអំបិលកូរចូលគ្នាដាក់រម្ងាស់មួយរំពុះ
៥.រួចរាល់អស់ហើយ ចិតស្វាយទុំរៀបដាក់ចានជាមួយបាយដំណើប រួចដាក់គ្រាប់សណ្តែកបាយ ឬគ្រាប់ល្ងពីលើ ហើយស្រោចទឹកខ្ទិះពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើប្រភពពី facebook៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។