ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបាយឆាក្តាម ឆ្ងាញ់!

06-Apr-2020 08:31 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់ក្តាម ១៥០ក្រាម,បាយ ២កូនចានចង្កឹះ,ស៊ុត ១គ្រាប់,ខ្ទឹមបារាំងហាន់ល្អិត ឬចិញ្ច្រាំ ៤ស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ,ប្រេងឆា ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ,ស្លឹមខ្ទឹមហាន់ល្អិតៗ ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមបារាំង និងខ្ទឹមសចូលរំលីងឲ្យឈ្ងុយ រួចគោះស៊ុតដាក់ចូល វាយច្របល់ឆាឲ្យឆ្អិនបន្តិច ហើយដាក់បាយចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ

២.បន្ទាប់មកដាក់ទឹកស៊ីអ៊ីវ ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ឲ្យសព្វ រួចដាក់សាច់ក្តាម និងស្លឹមខ្ទឹមហាន់ចូល ឆាច្របល់តិចៗចូលគ្នា (ដើម្បីកុំឲ្យបែកសាច់ក្តាម) ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។