ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

(មានវីដេអូ) វិធីធ្វើសាច់ក្រក់ ឬណែមសាច់ជ្រូក!

03-Apr-2020 09:14 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់ជ្រូកចិញ្ច្រាំ ៥០០ក្រាម,សាច់បីជាន់ចិញ្ច្រាំ ៥០០ក្រាម,បាយ ១០០ក្រាម,គល់ស្លឹកគ្រៃហាន់ស្តើងៗ ១ស្លាបព្រាបាយ,ខ្ទឹមស ៥-៦កំពឹស,ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ,អំបិល ១ស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ស្លាបព្រាបាយ,ម្សៅស៊ុប ១ស្លាបព្រាបាយ,ពោះវៀនជ្រូក ១ខ្សែ(សម្រាប់ច្រកសាច់)។

វិធីធ្វើ៖

១.យកពោះវៀនជ្រូកលាងទឹកជាមួយអំបិលឲ្យស្អាតទាំងក្នុង និងក្រៅ រួចស្រង់ទុកមួយអន្លើ

២.យកគល់ស្លឹកគ្រៃ និងខ្ទឹមស ដាក់បុកចូលគ្នាឲ្យម៉ត់ រួចដួសទុកមួយអន្លើ

៣.យកចានដាក់សាច់ជ្រូកចិញ្ច្រាំ និងសាច់បីជាន់ចិញ្ច្រាំ ដាក់លាយជាមួយគល់ស្លឹកគ្រៃខ្ទឹមសដែលបុកហើយ ទឹកត្រី ស្ករស អំបិល ម្រេច និងម្សៅស៊ុបច្របល់ចូលគ្នា រួចដាក់បាយចូលច្របល់ចូលគ្នាឲ្យសព្វ

៤.បន្ទាប់មកយកសាច់ដែលលាយគ្រឿងហើយ ញាត់ចូលក្នុងពោះវៀនជ្រូក រួចអស់ហើយយកខ្សែចងដើម្បីធ្វើជាដុំៗតាមចំណូលចិត្ត 

៥.រួចយកទៅអាំង បំពង ឬចៀន តាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។