ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើគាវស្ងោរជ្រលក់ទឹកស៊ីអ៊ីវជូរ (មានវីដេអូ)!

02-Apr-2020 08:41 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សំបកខ្ចប់គាវ ២៥បន្ទះ,សាច់ជ្រូកចិញ្រ្ចាំ ៤០០ក្រាម,ការ៉ុត ៥០ក្រាម ឈូស ឬចិញ្រ្ចាំ,ខ្ទឹមស ៤កំពឹស និងម្រេចបន្តិច (ចិញ្រ្ចាំ ឬបុកចូលគ្នា),ម្សៅឆា ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកប្រេងខ្យង កន្លះ-១ស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ប្រេងល្ង កន្លះស្លាបព្រាបាយ,ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ធ្វើស្នូល យកសាច់ចិញ្រ្ចាំដាក់លាយជាមួយខ្ទឹមសម្រេចដែលបុកហើយ ទឹកស៊ីអ៊ីវ ទឹកប្រេងខ្យង អំបិល ស្ករស ម្សៅឆា ប្រេងល្ង និងការ៉ុត លាយច្របល់ចូលគ្នាឲ្យសព្វល្អ រួចយកទុកក្នុងទូរទឹកកកប្រហែល ១ម៉ោងសិន។

២.ធ្វើខ្ទឹមបំពង យកខ្ទឹមសចិញ្រ្ចាំ ដាក់ចូលខ្ទះបំពងមួយសន្ទុះឲ្យក្រៀមល្មម រួចស្រង់ទុកឲ្យស្រស់ប្រេង។

៣.ធ្វើទឹកជ្រលក់ ដាក់លាយទឹកស៊ីអ៊ីវខាប់ ទឹកស៊ីអ៊ីវ ទឹកខ្មេះ ស្ករស និងអំបិលចូលគ្នា រួចយកដាក់រម្ងាស់មួយរំពុះ។

៤.រួចរាល់ហើយយកសំបកគាវដាក់ខ្ចប់ស្នូលដែលលាយហើយ រួចយកដាក់ស្ងោរប្រហែល ១០-១២នាទី ពេលស្ងោរទឹកឡើងពុះខ្លាំងត្រូវដាក់ថែមទឹកម្តងតិចៗ ២-៣ដង ដើម្បីឲ្យស្នូលឆ្អិនល្អ

៥.បន្ទាប់មកទៀតពេលគាវឆ្អិនហើយស្រង់ចេញដាក់ចានស្រោយប្រេងឆាដែលបំពងខ្ទឹមពីលើតិចៗឲ្យសព្វច្របល់ចូលគ្នាតិចៗឲ្យសព្វ រួចរាល់អស់ហើយដួសទឹកជ្រលក់ដាក់ចានថែមម្ទេសហាន់ ឬម្ទេសហុយចូល(តាមចំណូលចិត្ត) ហើយយកខ្ទឹមបំពងដាក់រោយពីលើគាវជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។