វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ចេកណាំវ៉ា ១ស្និត,ស្ករត្នោត ១កូនចានចង្កឹះ,ខ្ទិះដូងដើម កន្លះកូនចានចង្កឹះ,ខ្ទិះចុង ២កូនចានចង្កឹះ,អំបិល ១ស្លាបព្រាកាហ្វេ,សាច់ដូងកោស កន្លះកូនចានចង្កឹះ។
វិធីធ្វើ៖
១.បកសម្បកចេក ដាក់ត្រាំទឹកអំបិល ទុកមួយអន្លើ
២.ដាំខ្ទះដាក់ស្ករចូលកូរ រួចដាក់ខ្ទិះចុងចូលទុកមួយរំពុះ ហើយដាក់អំបិលចូលកូរចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ស្រង់ចេកដាក់ចូល រួចដាក់ខ្ទិះដើមចូលច្របល់តិចៗចូលគ្នាឲ្យសព្វល្អ រួចរាល់ហើយពេលញ៉ាំ ដាក់ដូងកោសចូលជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។