ឯកសារកសិកម្ម
រូបភាព
+សំភារសម្រាប់បណ្តុះគ្រាប់ត្រូវមាន
-ថាស
-ក្រដាសជូតមាត់
-គ្រាប់ពូជត្រសក់ស្រូវ
+វិធីធ្វើ
-ដំបូងយកក្រដាសជូតមាត់ដាក់លើថាស៣-៤សន្លឹក រួចប្រោះទឹកឲ្យសើម
-យកគ្រាប់ពូជត្រសក់មករៀបជាជួរៗ ហើយយកក្រដាសជូតមាត់ដាក់ពីលើរួចប្រោះទឹកម្តងទៀត
+សំភារសម្រាប់ដាំត្រូវមាន
-ថាសសំរាប់បណ្តុះគ្រាប់ពូជ
-ដីសម្រាប់ដាំដុះមានលាយជីកំប៉ុស
-ម្ជុលសារ៉ូមសម្រាប់ប្រព័ន្ធស្រោចទឹក
-ដបទឹកក្រូច
+វិធីធ្វើ
-ជំហ៊ានដំបូងគឺត្រូវដាក់ដីចូលក្នុងថាសសំរាប់បណ្តុះគ្រាប់ពូជឲ្យពេញគ្រប់រន្ធ
-យកគ្រាប់ពូជដែលបានដាក់បណ្តុះមកដាក់ក្នុងរន្ធថាសនិមួយៗ រួចយកទៅដាក់នៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់
-នៅពេលដែលឃើញគ្រាប់ពូជចាប់ផ្តើមចេញស្លឹក អាចជីកវាយកមកដាំក្នុងផើងបានហើយ ដោយដាក់ដាំថ្នមៗកុំឲ្យដាច់ឬស និងស្រោចទឹកតិចៗ
-យកដបទឹកក្រូចដាក់ទឹកឲ្យពេញ រួចយកម្ជុលសារ៉ូមចាក់ចូលគម្របដប និងម្ជុលម្ខាងទៀតចាក់ចូលដីក្នុងផើង
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។