ឯកសារកសិកម្ម
រូបភាព
+ ការសាបកូន
– ដំបូងធ្វើថ្នាលសាបកូនដែលមានទំហំ១ម៉ែត្របួនជ្រុងហើយជ្រោយដីឲ្យម៉ដ្ឋដោយ លាយជាមួយលាមកគោឲ្យសព្វហើយព្រោះគ្រាប់
– បន្ទាប់មកបាចចុងអង្ករមួយដៃ ដើម្បីកុំឲ្យស្រមោចជញ្ជូនគ្រាប់ស្ពៃព្រមទាំងស្រោចទឹក ២ថ្ងៃម្ដង
+ ការរៀបចំដី និងការដាំ
– ត្រូវភ្ជួរដី២ដង ហើយរើសស្មៅងាប់ចេញ កាប់ដីឲ្យម៉ដ្ឋលាយជាមួយលាមកគោ
– ត្រូវលើករងដែលមានទទឹង០,៥ម៉ែត្រ បណ្ដោយ១០ម៉ែត្រ ដាំជាជួរក្នុង១រង
– ក្រោយពីសាបកូនបានកន្លះខែគាត់អាចដកកូនទៅដាំបាន ដោយដកយកកូនណា ដែលធំៗ នឹងមានពណ៌ខៀវ
– ត្រូវដាំពីចន្លោះគុម្ពមួយទៅគុម្ពមួយ ២,៥តឹក ដោយដាក់១ដើមក្នុង១គុម្ព
+ ការថែទាំ
– នៅពេលដាំបានរយៈពេល១៥ថ្ងៃ ស្ពៃលាស់ចេញស្លឹកខ្ចី២ទៅ៣ ទើបថែមជី១០អំរែក និងជ្រុំជ្រោយដីដើម្បីឲ្យដីធូរ ស្ពៃដុះលូតលាស់បានលឿន ព្រមទាំងបន្ថយការដុះស្មៅ
– ធ្វើការស្រោចទឹក១ថ្ងៃ២ដង នៅពេលព្រឹក និងល្ងាច
+ ការប្រមូលផល
– ក្រោយពីដាំបានរយៈពេល១ខែ អាចកាត់បានហើយ
– ប៉ុន្តែមុននឹងកាត់ស្ពៃ មិនត្រូវស្រោចទឹកឡើយ ទុកស្លឹកស្ពៃឲ្យស្ងួតការពារភាពជាំ ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។