ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើផ្អកដើមពោតស្រស់ សំរាប់ជាចំណីសត្វគោក្របីផើម គោក្របីយកសាច់ និងគោយកទឹកដោះ

20-Mar-2020 11:23 AM

រូបភាព


ដោយ: sophea

+សំភារដែលត្រូវមាន

-ដើមពោតបន្ទាប់ពីប្រមូលផលហើយ ឬក៏ដើមពោតដែលបងប្អូនដាំសំរាប់ធ្វើជាចំណីសត្វ

-មេផ្អកដែលបានធ្វើទុក ឬអ៊ីអឹមដែលបងប្អូនអាចរកទិញបានពីផ្សារ

-ថង់ផ្លាសិ្ទកក្រាស-សំបកបាវ-ខ្សែសំរាប់ចងមាត់បាវ

-កំបិតសំរាប់កាត់ដើមពោតឬស្លឺកជាកង់ៗ ឬម៉ាសីុនជញ្ជាំ

-តង់សំរាប់ក្រាលដាក់ដើមពោត ដែលបានកាត់ឬជញ្ជាំរួចហើយ

+ របៀបធ្វើៈ

-យកដើមពោតដែលបានកាត់ឬជញ្ជាំរួចហើយដាក់ចូលទៅក្នុងផង់ប្លាសិ្ទក9ញាត់វាអោយបានណែនល្អ)

-ជាទូទៅថង់ប្លាសិ្ទកមួយអាចដាក់ផ្អកដើមពោតបានចន្លោះពី២៥ទៅ៣០គីឡូក្រាម

-ចាក់មេផ្អក ឬអ៊ីអឹមចំនួន៣គំរបដបចូលទៅក្នុងបាវ ដែលបានច្រករួច

-ចងមាត់ថង់អោយបានតឹង ដោយធ្វើយ៉ាងណាមិនត្រូវអោយមានខ្យល់នៅក្នុងបាវ

-លើកបាវដែលបានធ្វើរួចហើយយកទៅដាក់ក្នុងម្លប់

+វិធីប្រើ

-រក្សាផ្អកដើមពោតស្រស់ក្នុងថង់នោះរហូតដល១០ថ្ងៃឡើងទើបអាចអោយគៅក្របីស៊ីបាន

-ត្រូវរក្សាទុកនៅក្នុងម្លប់និងជៀងវាងអោយបានការបែកធ្លាយ។

 

+ផ្អកដែលធ្វើហើយអាចទុករយះពេលយូរបានរហូតដល់៣ឆ្នាំ

-គោក្របីមួយក្បាលត្រូវការចំណីពី២៥ ទៅ ៥០ គីឡូក្រាមក្នុងមួយថ្ងៃ

-បងប្អូនអាចអោយស៊ីផ្អកសុទ្ឋ ឬលាយជាមួយចំបើង ឬក៏អ្វីផ្សេងដែលបងប្អូនធ្លាប់អោយគោស៊ីបាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។