ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើតៅហ៊ូបំពងទឹកអំពិលទុំ ឆ្ងាញ់ពិសា!

20-Mar-2020 09:46 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ តៅហ៊ូ ២-៣ដុំ,ស្ករ ៤ស្លាបព្រាបាយ,ទឹកអំពិលទុំ ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ,ល្ងស ១ស្លាបព្រាបាយ,ម្ទេសក្រៀម ២-៣គ្រាប់(មិនដាក់ក៏បាន)។

វិធីធ្វើ៖

១.យកតៅហ៊ូលាងទឹកឲ្យស្អាតកាត់ជាដុំៗល្មម រួចយកទៅបំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយអន្លើរ

២.ដាំខ្ទះឲ្យក្តៅ ដាក់ស្ករ ទឹកស៊ីអ៊ីវ និងទឹកអំពិលទុំចូលកូរចូលគ្នាឲ្យសព្វ រួចដាក់ល្ងសចូលកូរចូលគ្នា ហើយលើកចុះពីចង្រ្កាន

៣.បន្ទាប់មកយកតៅហ៊ូបំពងហើយដាក់ចាន រួចស្រោចទឹកជ្រលក់ដែលឆាហើយពីលើ ហើយដាក់ម្ទេសក្រៀមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។