វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ម្សៅដំណើប ៨០ក្រាម,ម្សៅមី ៤០ក្រាម,សាច់ដូងកោស ១៥០ក្រាម,ស្ករស ១០០ក្រាម,ស៊ុត ២គ្រាប់,ខ្ទិះដូង ១២០ក្រាម,ប្រេងឆា បន្តិច។
វិធីធ្វើ៖
១.លាយម្សៅដំណើប ម្សៅមី សាច់ដូងកោស និងស្ករសចូលគ្នា រួចគោះស៊ុតដាក់ចូល ដាក់ខ្ទិះដូងចូលលាយច្របល់ចូលគ្នាអោយសព្វល្អ
២.បន្ទាប់មកយកប្រេងឆាលាបពុម្ពដែលលសម្រាប់ដុតនំ រួចដួសម្សៅដែលលាយហើយដាក់ចូល យកទៅដុតប្រើកំដៅ ២០០អង្សាសេ ដុតរយៈពេល ១០-២០នាទី ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។