ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសាច់គោប្រឡាក់បំពងស្រួយឆ្ងាញ់!

17-Mar-2020 09:31 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ សាច់គោ(សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់)  ១គីឡូ ហាន់ជាបន្ទះ ឬជាដុំៗល្មម,ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្រ ១/២ស្លាបព្រាបាយ,ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ,ម្ទេសហុយ ១ស្លាបព្រាបាយ,អង្ករលីង(បុកឲ្យម៉ត់) ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ១/២ស្លាបព្រាបាយ,ទឹកអំពិលទុំ ១ស្លាបព្រាបាយ,ម្ទេសហុយ ១ ស្លាបព្រាបាយកន្លះ,ក្រូចឆ្មារ ១-២ផ្លែ,អង្ករលីង(បុកឲ្យម៉ត់) ១ស្លាបព្រាបាយ,ខ្ទឹមក្រហមហាន់ស្តើងៗ ១ស្លាបព្រាបាយ,ជីរណាហាន់។

វិធីធ្វើ៖

១.ធ្វើទឹកជ្រលក់ យកចានដាក់លាយទឹកត្រី ស្ករ ទឹកអំពិលទុំ និងម្ទេសហុយចូល ច្របាច់ក្រូចឆ្មារដាក់ចូលលាយចូលគ្នាឲ្យសព្វ រួចដាក់អង្ករលីង ខ្ទឹមក្រហម និងជីរណាចូលគ្នាឲ្យសព្វ ហើយទុកមួយឡែក។

២.យកសាច់គោដាក់ជាមួយទឹកត្រី ស្ករ ទឹកប្រេងខ្យង និងម្ទេសហុយប្រឡាក់ចូលគ្នាឲ្យសព្វល្អ រួចដាក់អង្ករលីងចូល ប្រឡាក់ចូលគ្នាឲ្យសព្វ ទុកមួយអន្លើរ

៣.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូល ដាក់សាច់គោចូលបំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញឲ្យស្រស់ប្រេង

៤.រួចរាល់អស់ហើយរៀបចំយកសាច់ដាក់ចាន ញ៉ាំជ្រលក់ជាមួយទឹកជ្រលក់ បន្ថែមជាមួយបន្លែអន្លក់ដូចជា ការ៉ុត ត្រសក់...ទៀតកាន់តែឆ្ងាញ់ (តាមចំណូលចិត្ត)៕ 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។