ឯកសារកសិកម្ម
រូបភាព
ដោយ: sophea
+សំភារដែលត្រូវមាន៖
-ដបចាស់ៗដែលគេបោះបង់ចោល-ទឹកស្អាត-មើមខ្ទឹមស(យកចាស់)
-ទឹកជីជំនួយឫស-ម៉ាស៊ីនខួងរន្ធ-ដីសំរាប់ដាំដុះ
+វិធីធ្វើ
-ដំបូងយកដបមកខួងរន្ធប៉ុនៗមេដៃ
-បន្ទាប់យកខ្ទឹមសរុំជាមួយស្បៃសរួចប្រោះទឹកឲ្យជោកទុករយៈពេល២ថ្ងៃ ២យប់រហូតដល់វាចេញពន្លក
-យកដីដាក់ចូលដបឲ្យពេញ
-បន្ទាប់ធ្វើការកាត់ផ្នែកខាងក្រោមនៃមើមខ្ទឹមបន្តិច ដោយយកខាងផ្នែកមានពន្លកឡើងលើ
-មុនដាំយកវាជ្រលក់ទឹកជំនួយឬសសិន រួចដាក់ដោតតាមរន្ធដបដែលបានខួងរួច
-មួយសប្តាហ៍ដំបូងត្រូវប្រោះទឹកវាជារៀងរាល់ថ្ងៃ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។