ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកខ្យងពិសេស (មានវីដេអូ)!

09-Mar-2020 09:27 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ខ្យងស្ងោរ ១,៥គីឡូ,ប៉េងប៉ោះ ៥-៨ផ្លែចិតជាចំណិត,សណ្តែកកួរ ៥កួរកាត់ខ្លីៗ,ជីរណា កាត់ខ្លីៗ,ម្ទេសក្រៀម មួយដៃ(ដាក់ ឬមិនដាក់ក៏បាន), ម្ទសស្រស់ ១០-១៣គ្រាប់,ខ្ទឹម ៥-៦កំពឹស,ក្រូចឆ្មារ ៣-៤ផ្លែ,ទឹកកាពិ ៤ស្លាបព្រាបាយ,ទឹកត្រី ២ស្លាបព្រាបាយ,ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករ និងច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរ និងខ្យងចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។ សម្រាប់ម្ទេស និងក្រូចឆ្មារដែលធ្វើឲ្យរសជាតិហឹរជូរ អាចថែមថយតាមចំណូលចិត្តរបស់អ្នកបាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។