ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើងាវស្រុះទឹកត្រីបុកពិសេស!

06-Mar-2020 09:47 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ងាវ ១គីឡូ,ខ្ទឹមស ១០-១៥កំពឹស,ម្ទេស ១៥-២០គ្រាប់,ស្ករ ១ស្លាបព្រាបាយ,ទឹកក្រូចឆ្មារ ៥-៦ស្លាបព្រាបាយ,ទឹកត្រី ៣ស្លាបព្រាបាយ។

វិធីធ្វើ៖ 

១.ងាវលាងទឹកឲ្យស្អាត រួចយកទៅដាក់ស្រុះទឹកក្តៅមួយសន្ទុះ ហើយស្រង់ចេញ

២.(ធ្វើទឹកត្រីបុកហឹរ) យកខ្ទឹមស ម្ទេស ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារ ដាក់ចូលគ្នាបុក ឬកិនឲ្យសព្វចូលគ្នា រួចដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។