ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផលិតទឹកជីចេកទុំ ជួយឲ្យដំណាំស្វាយឆាប់ចេញផ្កា និងចេញផ្លែធំៗល្អ

06-Mar-2020 09:36 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ចេកទុំ ២ គីឡូក្រាម

-ស្ករសពណ៌ត្នោត ១ គីឡូក្រាម

-ទឹកស្អាត ២លីត្រ

-ក្រឡសំរាប់ផ្អាប់ ចំណុះ៥លីត្រ ១

+វិធីធ្វើ

-ដំបូងបកចេកមកកាត់ជាដុំៗដាក់ក្នុងថាសមួយ

-បន្ទាប់ចាក់ស្ករចូល រួចចាក់ទឹកចូលធ្វើការកូរវាដើម្បីឲ្យរលាយស្ករ ប៉ុន្តែត្រូវថ្នមបន្តិចកុំឲ្យបែកចេក

-លើកវាចាក់ចូលក្រឡបិទគម្របផ្អាប់រយៈពេល១ខែ

+វិធីប្រើ

-លាយទឹកជី៤ស្លាបព្រាជាមួយទឹក២០លីត្រ ស្រោចនៅគល់ដើមស្វាយ

-ធ្វើបែបនេះរយៈពេល៧ថ្ងៃជាប់គ្នា

*បញ្ជាក់៖ ជីនេះអាចរក្សាទុកបានតែ៣ខែតែប៉ុណ្ណោះ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។