វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំទី១៖ បង្គា ២៥០ក្រាម,អំបិល,ក្រូចឆ្មារ,ស៊ុត ១គ្រាប់(វាយបញ្ចូលគ្នា),ម្សៅកំទេចនំបុ័ង។ គ្រឿងផ្សំទី២៖ ម្សៅបំពង ៨ស្លាបព្រាបាយ ឬកន្លះកូនចានចង្កឹះ,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្សៅម្ទេស កន្លះស្លាបព្រាកាហ្វេ,ម្សៅស៊ុបខ្នរ កន្លះស្លាបព្រាកាហ្វេ,ម្សៅការី កន្លះស្លាបព្រាកាហ្វេ,ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកបង្គាបកសំបក និងវះលាងទឹកឲ្យស្អាត(ទុកសំបកត្រង់កន្ទុយ) រួចយកកំបិតវះជាឆ្នូតកង់(ដើម្បីឲ្យបង្គាត្រង់) រួចហើយច្របាច់ក្រូចឆ្មារ និងរោយអំបិលបន្តិចពីលើ ច្របល់តិចៗឲ្យសព្វចូលគ្នាទុកមួយឡែក
២.លាយគ្រឿងផ្សំទី២ចូលគ្នា ម្សៅបំពង អំបិល ម្សៅម្ទេស ម្សៅស៊ុបខ្នរ ម្សៅការី និងម្រេចម៉ត់លាយចូលគ្នាឲ្យសព្វ
៣.ដាំខ្ទះដាក់ប្រេងចូលទុកឲ្យក្តៅ យកបង្គាមកប្រឡាក់ជាមួយគ្រឿងផ្សំទី២ដែលលាយហើយ រួចប្រឡាក់ជាមួយស៊ុត ហើយប្រឡាក់ជាមួយម្សៅកំទេចនំបុ័ង រួចហើយដាក់ចូលខ្ទះបំពងឲ្យក្រៀមល្មមតាមចំណូលចិត្តជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។