ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តផលិតជីជំនួយដំណាំឲ្យចេញផ្លែផ្កាបានលឿន

04-Mar-2020 09:52 AM

រូបភាព


ដោយ: sophea

+គ្រឿងផ្សំ

-ល្ពៅទុំ ១គក-ល្ហុងទុំ ១គក-ចេកណាំវ៉ាទុំ ១គក

-ម្នាស់ទំលឿង ១ គក-ទឹកក្ដៅ ២លីត្រ-កាកស្ករអំពៅ (ស្កររងូ) ២គក

+វិធីធ្វើ

-រួមធាតុផ្សំទាំង ៤មុខចូលគ្នាដោយចិតយកសំបកចេញ ចាក់ចូលក្នុងធុងផ្អាប់ ចាក់ស្ករអំពៅចូល ចាក់ទឹកក្ដៅចូល កូរឲ្យធាតុផ្សំរលាយចូលគ្នា

-ទុកឲ្យត្រជាក់ រួចហើយបិតគំរបយកទៅទុកនៅកន្លែងម្លប់ហើយមានសំណើម ផ្អាប់ទុកចោលរយះពេល ៤៥ ថ្ងៃអាចត្រងយកទឹកវាមកប្រើបានកាកវាអាចយកដាក់តាមគល់ឈើបាន

+វិធីប្រើប្រាស់

-លាយជីនេះកន្លះលីត្រជាមួយទឹក១០លីត្រ បាញ់រាល់១អាទិត្យម្ដង ទឹកថ្នាំអាចទុកបាន៣ខែដាក់ក្នុងម្លប់

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។