ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមត្រីឆ្លូញក្នុងលូស៊ីម៉ងត៍

03-Mar-2020 10:36 AM

រូបភាព


ដោយ: sophea

+ការរៀបចំលូចិញ្ចឹម

-លូស៊ីម៉ងត៍ មានទំហំធំល្មម និងមានកម្ពស់៧តឹក ការពារកុំឱ្យវាលោតចេញ

-រៀបចំប្រព័ន្ធបញ្ចេញបញ្ចូលទឹកឱ្យបានល្អ ដើម្បីងាយស្រួលផ្លាស់ប្តូរទឹកចេញ កុំឱ្យស្អុយ ព្រោះត្រីឆ្លូញ ស៊ីសាច់ជាចំណី

-ដាក់ប្រភេទដីស្អិតពីបាតត្រពាំងចូលកម្រាស់២តឹក 

-ចាក់ទឹកចូលកម្ពស់៤តឹក

;

-យកកំប្លោក ចក និងត្រកួនទឹកមួយចំនួន ដាក់ក្នុងអាង

+ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ ៖

-ទិញកូនត្រីពូជពីកសិដ្ឋានបង្កាត់ពូជត្រី ឬអាចទិញមេនិងបាដែលធំល្អពីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង

-យកកូនត្រីដែលមានអាយុ៣សប្តាហ៍ ដាក់ចូលក្នុងលូចិញ្ចឹមដែលរៀបចំរួចរាល់នោះ

-ត្រូវប្តូរទឹកចេញ រៀងរាល់មួយសប្តាហ៍ម្តង

+ការដាក់ចំណី និងប្រមូលផល ៖

-ចំណីរបស់ត្រីឆ្លូញ មានដូចជា កាកសំណល់ត្រី សាច់ផ្សេងៗ ពិសេស ជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឱ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ ។

-ការដាក់ចំណី ត្រូវធ្វើឡើង២ដងក្នុងមួយថ្ងៃ ព្រឹក និងល្ងាច ។

-ចិញ្ចឹមបាន៦-៧ខែ យើងអាចប្រមូលផលបានហើយ ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។