វិជ្ជាមេផ្ទះ
រូបភាព
ដោយ: AdminI
គ្រឿងផ្សំ៖ ពោត ៣ផ្លែ ឈូស ឬចិតស្តើងៗ,ម្សៅឆា ២ស្លាបព្រាបាយ,ក្បាលខ្ទិះ ៥ស្លាបព្រាបាយ,សាច់ដូងកោស ១ចំហៀងផ្លែ,ស្ករស ៣ស្លាបព្រាបាយ,ល្ងលីង ៣ស្លាបព្រាបាយ ដាក់បុកលាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ។
វិធីធ្វើ៖
១.យកសាច់ពោត និងក្បាលខ្ទិះដាក់ចូលក្នុងម៉ាស៊ីនក្រឡុក ឬកិនឲ្យរាងម៉ត់បន្តិច ឬអ្នកអាចយកត្បាល់ដាក់បុកសាច់ពោតក៏បានដែរ សឹមដាក់លាយជាមួយនឹងក្បាលខ្ទិះឲ្យសព្វ
២.យកសាច់ពោតដែលកិន ឬក្រឡុកហើយ ដាក់លាយជាមួយម្សៅឆា និងស្ករសបន្តិច ហើយយកទៅដាក់ចំហុយឲ្យឆ្អិនល្អ
៣.ឆ្អិនហើ់យពេលទទួលទានដួសដាក់ចាន ឬស្លឹកចេក រួចដាក់រោយសាច់ដូងកោស រោយស្ករស និងល្ងពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។