ចំណេះដឹងទូទៅ
វិធីសាស្រ្តការពារ និងការប្រុងប្រយ័ត្ន ដែលពាក់ព័ន្ធនឹងសុខភាពរបស់អ្នកនារដូវធ្លាក់ភ្លៀង!!!
រូបភាព
រដូវធ្លាក់ភ្លៀង គឺផ្ដល់នូវរដូវនៃភាពសប្បាយរីករាយ និងពោរពេញទៅដោយបរិស្ថានពណ៌បៃតង។ ទោះបីជាយ៉ាងណាក៏ដោយរដូវនេះក៏បាននាំមកជាមួយនូវបញ្ហាសុខភាពមួយចំនួន ដែលបង្កជាជំងឺផ្សេងៗ។ អ្នកគួរតែចាត់វិធានការយ៉ាងប្រុងប្រយ័ត្នក្នុងការការពារ និងចៀសវាងពីបញ្ហាសុខភាពទាំងនោះកុំឲ្យជ្រៀតចូលមកក្នុងរាងកាយរបស់អ្នកបាន។ រីឯកុមារតូចៗវិញ ត្រូវការការថែទាំបន្ថែមក្នុងរដូវកាលនេះ ដើម្បីរក្សាសុខភាពឲ្យបានល្អ។
-ត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ច: វិធីការពារដ៏មានប្រសិទ្ធភាពបំផុតអ្នក ដែលអាចធ្វើបាននោះ គឺត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ចនៅពេលដែលអ្នកចេញក្រៅក្នុងរដូវភ្លៀងនេះ។
-វីតាមីន C:បង្កើនការទទួលទានវីតាមីន C ក្នុងចំណីអាហារ ឬក្នុងអាហារបំប៉នក៏បាន។ វីតាមីន C អាចជួយឲ្យអ្នកជាសះស្បើយពីវីរុសគ្រុនផ្ដាសាយបានឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយការផ្គត់់ផ្គង់នៃវីតាមីននេះអាចជួយជំរុញឲ្យអង់ទីកររបស់អ្នកមានសកម្មភាពកាន់ខ្លាំង និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺគ្រុនផ្ដាសាយ។
-ងូតទឹក បន្ទាប់ពីត្រូវទឹកភ្លៀង: ទោះបីជាវាស្ដាប់ទៅដូចមិនសូវទំនង ព្រោះថាប្រសិនបើអ្នកត្រូវទទឺកជោគដោយទឹកភ្លៀងហើយនោះ អ្នកនឹងមិនចង់ងូតទឹកម្ដងទៀតទេ។ ប៉ុន្តែងូតទឹកបន្ទាប់ពីការទទឹកទឹកភ្លៀង អាចការពារអ្នកពីការឆ្លងមេរោគផ្សេងៗ។
-ភេសជ្ជៈក្ដៅៗ:នេះ គឺជារដូវកាលមួយដែលអ្នកចង់ទទួលទាននូវភេសជ្ជៈក្ដៅៗ។ បន្ទាប់ពីងូតទឹកហើយសម្អាតខ្លួនប្រាណអ្នក និងជ្រើសរើសយកសម្លៀកបំពាក់ណាដែលស្ងួត និងស្អាត។ ហើយអ្វីដែលល្អបំផុតនោះ គឺការចម្អិនស៊ុបសម្រាប់ខ្លួនអ្នក ឬយ៉ាងហោចណាស់ទទួលទានទឹកដោះគោក្ដៅឧណ្ហៗ ១កែវ ឬទឹកក្តៅឧណ្ហៗ។ វាអាចជួយការពារអ្នកពីការផ្ដាសាយ ឬការឆ្លងនៃមេរោគផ្សេងៗ ដែលអាចកើតមានក្នុងអំឡុងពេលដែលសីតុណ្ហភាពប្រែប្រួលនៅក្នុងខ្លួន។
-អនាម័យ: ពពួកមេរោគ ឬបាក់តេរីងាយនឹងកើតមាន និងលូតលាស់ណាស់ក្នុងរដូវភ្លៀងនេះ ដូច្នេះអ្នកគួរតែព្យាយាមរក្សាអនាម័យជុំវិញខ្លួនអ្នក។ អនាម័យ គឺមានសារៈសំខាន់បំផុតក្នុងរដូវនេះ។ ប្រសិនបើអ្នកមានជំងឺផ្ដាសាយអ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយប្រើទឹកអនាម័យជានិច្ច។
-ទទួលទានទឹកឲ្យបានច្រើន: ការទទួលទានទឹកអាចនឹងត្រូវបានកាត់បន្ថយ ព្រោះតែការធា្លក់ចុះនៃសីតុណ្ហភាពនៃបរិស្ថាន។ វាគឺជាការល្អក្នុងការទទួលទានទឹកឲ្យបានច្រើន ហើយមិនត្រូវចាំដល់អ្នកស្រេកទឹកនោះទេ។ ការធ្វើដូចនេះអាចជួយច្រោះយកសារធាតុពុលពីក្នុងរាងកាយអ្នក។
–ប្រុងប្រយ័ត្នចំពោះការទទួលទានរបស់អ្នក: ព្យាយាមទទួលទានអាហារដែលមានជីវជាតិ និងចៀសវាងការទៅទទួលទាននៅក្រៅ។ ចម្អិនអាហារដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយរក្សានូវសុខភាព និងអនាម័យក្នុងផ្ទះ។
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកក្នុងរដូវមានភ្លៀងធ្លាក់នេះ ព្រោះថាអ្នកអាចនឹងឆ្លងមេរោគជាញឹកញាប់។ ហើយវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកមានវិធានការក្នុងការការពារ និងមានការត្រៀមខ្លួនរួចជានិច្ច នៅពេលដែលអ្នកចេញទៅក្រៅម្ដងៗ។ នៅពេលដែលមេឃចាប់ផ្ដើមភ្លៀងភ្លាម អ្នកគួរតែស្វែងរកកន្លែងណាមួយសម្រាប់ជ្រកភ្លៀង ឬធ្វើយ៉ាងណាការពារខ្លួនអ្នកពីការទទឹកទឺកភ្លៀង។ ទោះបីជាទីជម្រកអាចជួយអ្នកមិនឲ្យត្រូវទឹកភ្លៀងបាន ប៉ុន្តែវាមិនអាចការពារអ្នកពីការឆ្លងមេរោគបានទេ។ ជាពិសេសនោះ គឺនៅពេលដែលប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។