ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

កែច្នៃដបទឹកចាស់ៗមកបង្កើតប្រព័ន្ធទឹកស្វ័យប្រវត្តិសន្សំទាំងថវិកានិងពេលវេលា

28-Feb-2020 10:20 AM

រូបភាព


ដោយ: sophea

+សំភារត្រូវមាន

-ដបទឹកដោះគោចាស់ (ដបធំ) ៤ ដប

-ដបប្លាស្ទិចចាស់ ១ ដប (ដបតូច)

-កន្ត្រៃ និងកាំបិត

+វិធីធ្វើ

-សម្អាតដបទឹកដោះហើយទុកឱ្យស្ងួត បន្ទាប់មកយកដបទៅខួងរន្ធតូចៗ

-ផ្នែកម្ខាងទៀតនៃដបខួងរន្ធរាងជារង្វង់ធំប៉ុនមានត់ដប ហើយធ្វើដូចគ្នាសម្រាប់ដប ៣ ផ្សេងទៀតផងដែរ

-ជំហានបន្ទាប់ចោះកាត់ដបជាចង្អូរបណ្តោយ និងធ្វើដូចគ្នាសម្រាប់ដប ៣ ផ្សេងទៀត

-នៅពេលដែលដបទាំងអស់ត្រូវបានកាត់រួចហើយយកមាត់ដបទៅបញ្ចូលប្រហោងក្នុងដបមួយទៀត(តាមរូបភាពខាងក្រោម)

-បន្ទាប់ចោះដបទឹកដោះគោពីលើប៉ុនមាត់ដបទឹក រួចយកដកមកដោតចូលពីលើ

-ដបទាំងបួនត្រូវបានភ្ជាប់ជាមួយគ្នាដូចដែលបានបង្ហាញ ហើយដបទឹកមួយទៀតស្ថិតនៅខាងលើដូចដែលវាអាចឃើញក្នុងរូបភាព

-រៀបចំផើងសំរាប់ដាំ ដោយដាក់ដីទៅក្នុងកម្រិតសមល្មម

-យកដបដែលបានរៀបចំរួចទៅដាក់ចូល3

-បនា្ទប់មកដាក់ដីចូលក្នុងផើងថែមទៀត ប៉ុន្តែមិនត្រូវឱ្យលុបមាត់ដបទឹក ដើម្បីទុកកន្លែងទំនេរសម្រាប់បន្ថែមទឹកទុក

*វិធីនេះអាចជួយអ្នកស្រោចទឹកដំណាំ១សប្តាហ៍ ១ដងក៏បាន

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។