ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើក្តាមឆាខ្ទិះឈ្ងុយឆ្ងាញ់មិនធម្មតា

27-Feb-2020 10:47 AM

រូបភាព


ដោយ: sophea

+គ្រឿងផ្សំរួមមាន

-ក្តាមស្រែ 7ក្បាល​ -ខ្ទឹមស -ខ្ទឹមក្រហម -ម្ទេសក្រៀម -ទឹកខ្ទិះដើម កន្លះកូនចានចង្កឹះ

-ទឹកខ្ទិះ 1ចាន -ស្ករត្នោត-ប្រេងឆា

+វិធីធ្វើ

-យកម្ទេសក្រៀមត្រាំទឹកក្តៅចោលមួយសន្ទុះ រួចយកមកចិញ្រ្ចាំឲ្យម៉ត់ល្អទុកមួយឡែក

-បន្ទាប់មកចាប់ផ្តើមយកក្តាមស្រែលាងទឹកឲ្យស្អាតល្អ

-យកខ្ទឹមក្រហម និង ខ្ទឹមសមកហាន់ស្តើងៗ

-ចាក់ប្រេងឆាចូលខ្ទះ ដាក់ខ្ទឹមស ខ្ទឹមក្រហមលីងជាមួយគ្នា លីងរហូតខ្ទឹមស និង ខ្ទឹមក្រហមទន់

-រួចដាក់ម្ទេសដែលបានចិញ្ច្រាំចូលខ្ទះលីងរំងាស់ជាមួយគ្នា ចោលមួយសន្ទុះ

-ទើបដួសស្ករត្នោតចូល រួចបន្តលីងបញ្ជូលគ្នា

-ចាក់ទឹកខ្ទះ 1ចានសំលនោះចូល ខ្លះទុកខ្លះ ហើយច្របល់ឲ្យសព្វចូលគ្នាល្អ

-យកក្តាមស្រែដែលលាងទឹករួចមកដាក់ចូលខ្ទះ 

-រួចចាក់ទឹកខ្ទិះដែលនៅសល់នោះចូលឲ្យអស់ រំងាស់ទុកចោលរហូតដល់ឆ្អិនល្អ

-ក្រោយពីរំងាស់ឲ្យចូលជាតិ ស្ងួតទឹកខ្ទិះចូលទៅក្នុងសាច់ក្តាមអស់ហើយ ត្រូវចាក់ទឹកខ្ទះដើមចូល

  ទាំងអស់ រំងាស់ទុកចោល 2ទៅ3នាទីទៀត ដើម្បីឲ្យចូលជាតិ

-រួចរាល់ហើយអាចដួសដាក់ចានពិសាជាមួយបាយបានហើយ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។