ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមបបរល្ពៅ ឆ្ងាញ់!

27-Feb-2020 09:28 AM

រូបភាព


ដោយ: AdminI

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម,ទឹក ៧០០មីលីលីត្រ,ខ្ទិះដូង ១កូនចានចង្កឹះកន្លះ,សាគូ ៤ស្លាបព្រាបាយ(ដាក់ត្រាំទឹក),ស្ករស ៦ស្លាបព្រាបាយ,អំបិល កន្លះស្លាបព្រាកាហ្វេ,ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹកចូលដាំអោយពុះ ដាក់ល្ពៅ ស្លឹកតើយ និងខ្ទិះដូងខ្លះចូលសិនទុករម្ងាស់រយៈពេល ១០នាទី ហើយដាក់សាគូចូល កូរចូលគ្នារម្ងាស់ប្រហែល ៥នាទីទៀត

២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរអោយសព្វទុកអោយពុះ រួចដាក់ខ្ទិះដូងចូលទាំងអស់កូរចូលគ្នារម្ងាស់រយៈពេល ៥នាទីទៀត មើលសាច់ល្ពៅឆ្អិនទន់ហើយ (កុំអោយរលួយពេក) ឆ្អិនជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។