ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំស្ពៃបូកគោក្នុងធុងស្នោ

26-Feb-2020 11:13 AM

រូបភាព


ដោយ: sophea

 -ទិញគ្រាប់ពូជស្ពៃដែលអ្នកចង់ដាំ( គ្រាប់ពូជ អាចរកបាននៅតាមផ្សារកសិកម្មនានា)

-ត្រៀមផើងដំណាំដែលមានរង្វង់មាត់ធំ ឬធុងស្នោក៏បាន

-ដីមានជីជាតិ(ដីលាយល្បាយលាមកសត្វស្ងួត ឬជីកំប៉ុស្ត) 

-រៀបចំថ្នាល នៅក្នុងធុងស្នោ ដែលមានដីមានជីជាតិល្អ មានលាយល្បាយជីលាមកគោ ឬជីកំប៉ុស្ត និងកម្ទេចស្លឹកឈើងាប់ រួចស្រោចទឹកឱ្យជោគ និងទុកដីហោលចោលរយៈពេល៧ថ្ងៃ

-មុនយកគ្រាប់ពូជទៅសាប ត្រូវយកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ឌៗ រយៈពេល២៥នាទី ដើម្បីជួយធ្វើឱ្យគ្រាប់ឆាប់ដុះ

-រោយគ្រាប់ពូជនៅនឹងថ្នាល ហើយរោយដីពីលើថើៗហើយស្រោចទឹក

-ត្រូវស្រោចទឹកឱ្យបានទៀងទាត់ ព្រឹកម្តង ល្ងាចម្តង

-ត្រូវសម្អាតស្មៅដែលដុះ នៅក្នុងថ្នាលចេញ 

-ក្រោយសាបរយៈពេល ៣ - ៤ អាទិត្យ កូនស្ពៃមានស្លឹកពី ៤ ទៅ ៨ សន្លឹក យើងអាចដកយកទៅស្ទូងបានហើយ

- មុនដកកូនស្ពៃក្តោបបូកគោមកដាំ ត្រូវស្រោចទឹកក្នុងថ្នាលឱ្យជោគរយៈពេលកន្លះម៉ោង ដើម្បីការពារកុំឱ្យដាច់ឫស

-ចាក់ដីដែលមានលាយជីលាមកសត្វស្ងួត ឬលាយជីកំប៉ុស្ត ចូលក្នុងផើងដំណាំ ហើយស្រោចទឹកឱ្យជោគ

-ដកយកកូនស្ពៃបូកគោដែលថ្លោសៗល្អ មកស្ទូងក្នុងផើងដំណាំ រួចយកកំណាត់ចំបើងខ្លីៗ មករោយគ្របតាមគល់ដំណាំ ដើម្បីការពារសំណើមដី និងសម្ពាធគ្រាប់ភ្លៀងពេលមានភ្លៀងធ្លាក់

-ការស្ទូងកូនគួរធ្វើឡើងនៅពេលល្ងាច ត្រជាក់ ដើម្បីកុំឱ្យអន់ដើមនៅពេលត្រូវកម្តៅថ្ងៃ

-ចន្លោះពីគុម្ព មួយទៅគុម្ពមួយ ត្រូវមានប្រវែងប្រមាណ ៣តឹក 

-ត្រូវស្រោចទឹកឱ្យបានទៀងទាត់មួយថ្ងៃ៣ដង ព្រឹក ថ្ងៃត្រង់ និងល្ងាច ក្រោយស្ទូងបានរយៈពេល៣ថ្ងៃ

-បើនៅរដូវភ្លៀងធ្លាក់ ត្រូវក្រោកស្រោចទឹកពីព្រលឹមឡើង ដើម្បីលាងទឹកភ្លៀងចេញ ព្រោះទឹកភ្លៀងអាចធ្វើឱ្យកូនដំណាំរលួយ

-ត្រូវឧស្សាហ៍ដកស្មៅ ជ្រុំដី 

-ស្ពៃក្តោបបូកគោ នឹងផ្តល់ផលក្រោយស្ទូង ក្នុងរយៈពេល ៥០ - ១០០ ថ្ងៃ ទៅតាមប្រភេទពូជ ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។