ឯកសារកសិកម្ម
រូបភាព
-យកគ្រាប់ល្ហុងមកបណ្តុះនៅលើថ្នាលបណ្តុះកូន
-ចំពោះថ្នាលបណ្តុះកូនត្រូវរៀបចំដីកំប៉ុស្តិដាក់លើថ្នាលដែលទ្រាប់ដោយបន្ទះក្តារ រឺ ស័ង្កសីក្រាលនៅនឹងបាត ដោយដាក់ដីកំប៉ុស្តិស្តើង០.៥តឹក (៥០ ស.ម)
-កាលណាដាក់ដីក្រាស់ពេកឬសល្ហុងនឹងដុះត្រង់ ហើយវានឹងមិនបែកឬសច្រើនទេ
-ត្រូវជ្រើសរើសយកល្ហុងដែលមានផែ្លទុំល្អនៅដើម រួចយកផ្លែមកកាត់យកតែពាក់កណ្តាលនៃផ្លែ ដោយយកគ្រាប់ក្នុងផ្លែផ្នែកខាងក្រោម ដោយមិនត្រូវយកផ្នែកជាប់នឹងកន្ត្រង់ទេ ព្រោះគ្រាប់ពុំពេញល្អ
-មុននឹងយកកូនល្ហុងទៅដាំត្រូវធ្វើអោយកូនល្ហុងមានឬសច្រើនក្លាយជាកូនញីសិន
-ក្រោយពីសាបគ្រាប់ពូជបាន ១៥ ថ្ងៃត្រូវពិនិត្យមើលថា ថាតើឬសល្ហុងច្រើនរឺ ឬសតែមួយ
-បើឬសតែមួយត្រូវកាត់ក្តិច ពាក់កណ្តាលនៃឬសចោលរួចដាក់បណ្តុះក្នុងកន្រ្តោង រឺ ថង់សិន រួចយកទៅដាំដោយមិនត្រូវទុកយូរអោយលើសពី១៥ ទៅ ២០ ថ្ងៃទេ
-រាល់ការដកកូនល្ហុងពីថ្នាលទៅដាំត្រូវធ្វើយ៉ាងណាកុំអោយដាច់ឬស ដែលនាំអោយល្ហុងក្លាយជាល្ហុងឈ្មោលវិញ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។