ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំប៉េងប៉ោះដោយបណ្តុះកូនជាមួយផ្លែប៉េងប៉ោះទុំ

25-Feb-2020 10:03 AM

រូបភាព


ដោយ: sophea

+ការបណ្តុះគ្រាប់ពូជ

-ត្រូវរៀបចំថ្នាលសម្រាប់ដាំដុះ នៅក្នុងធុងស្នោក៏បាន ឬផើងក៏បាន

-ក្រោយរៀបចំរើសពូជដែលអ្នកចង់ដាំដុះហើយ ត្រូវយកពូជប៉េងប៉ោះ (ទុំ) ទាំងនោះ មកហាន់ជាចំណិតៗ ទទឹង

-ស្រោចទឹកលើដីក្នុងថ្នាលឱ្យជោគ រួចដាក់តម្រៀបចំណិតប៉េងប៉ោះទាំងនោះ នៅលើដីក្នុងថ្នាល រួចរោយដីកប់ពីលើ

-បន្តស្រោចទឹករហូតដុះពន្លកកូនប៉េងប៉ោះ

+ការរៀបចំដាំដុះ

-ត្រូវជ្រើសរើសផើងត្រឹមត្រូវ តាមទំហំកូនដើមប៉េងប៉ោះ (ជារួម គឺត្រូវជ្រើសរើសផើងស្របតាមទំហំដើមជាក់ស្តែង)

-ដីដែលមានជីជាតិ ដីលាយជីកំប៉ុស្ត

-កំណាត់ឈើឫស្សីសម្រាប់ធ្វើជាបង្គោលឱ្យកូនប៉េងប៉ោះអាស្រ័យលំនឹង

+ការដាំដុះ

-លាងសម្អាតផើងរបស់អ្នក ដែលត្រៀមសម្រាប់ដាំដុះ រួចហាលពន្លឺថ្ងៃឱ្យស្ងួត ដើម្បីសម្លាប់មេរោគ

-ចាក់ដីចូលក្នុងផើងក្នុងកម្រិតពេញល្មម

-ដក និងដាក់កូនប៉េងប៉ោះដែលបានបណ្តុះចេញពីក្នុងថ្នាល មកដាំក្នុងផើងដោយកប់ក្នុងជម្រៅជ្រៅ រួចលប់ដីឱ្យស្អាតនៅគល់ប៉េងប៉ោះ

-ដាក់កំណាត់ឈើឫស្សីធ្វើជាបង្គោលសម្រាប់ឱ្យប៉េងប៉ោះវាឡើង និងដើម្បីជាលំនឹងដល់ដើមប៉េងប៉ោះ

-ស្រោចទឹកក្រោយដាំដុះ

+ការថែទាំ

-ត្រូវស្រោចស្រពទឹកឱ្យបានទៀងទាត់ (ព្រឹកនិងល្ងាច) និងច្រើន តែកុំច្រើនជោគជាំពេក ព្រោះរុក្ខជាតិនេះ ត្រូវការទឹកជាចាំបាច់ដើម្បីលូតលាស់  

-ឧស្សាហ៍ពិនិត្យមើលដីដែលដាំដុះ ត្រូវរក្សាសំណើមឱ្យដីជានិច្ច (ត្រូវចាំថា បើដីក្តាំង មិនសូវមានជាតិទឹក នោះនឹងធ្វើឱ្យដើមខ្សោយ)

-ត្រូវបំប៉នដើម តាមរយៈដាក់ជីធម្មជាតិផ្សេងៗ

-រក្សាទុកផើងដំណាំក្នុងទីតាំងមួយដែលអាចជួយឱ្យប៉េងប៉ោះទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ (ជាទូទៅ ដំណាំប្រភេទនេះ ត្រូវការពន្លឺព្រះអាទិត្យ ចាប់ពី៦ម៉ោងឡើងទៅ ឬល្អបំផុតចាប់ពី៨ម៉ោងឡើងទៅ)

-កាត់ស្លឹកចាស់ៗចេញ និងសម្អាតស្មៅចេញពីគល់ដំណាំ

-ឧស្សាហ៍ពិនិត្យមើលសត្វល្អិតបំផ្លាញ

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។