ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំម្ទេសនៅផ្ទះដោយខ្លួនឯងងាយៗ

24-Feb-2020 11:06 AM

រូបភាព


ដោយ: sophea

+មុនដាំ

- ត្រូវរៀបចំផើង ឬកេះស្នោរ- ដីជីកំប៉ុស- ជ្រើសរើសពូជម្ទេស

+ការរៀបចំដាំដុះ

- ត្រូវយកពូជម្ទេសទៅត្រាំទឹកក្តៅឧណ្ហៗរយៈពេល២ម៉ោង

- សាបពូជនៅលើថ្នាល (ដី) រួចយកកំទេចចំបើងគ្របពីលើ និងស្រោចទឹកឱ្យជោគរៀងរាល់ថ្ងៃ

+ការដាំដុះ

- ស្រោចទឹកលើថ្នាលឱ្យជោគ ដើម្បីងាយស្រួលដកយកកូនម្ទេសកុំឱ្យដាច់ឫស

- ត្រូវជ្រើសរើសតែដើមថ្លោសល្អ រឹងមាំ មានកម្ពស់១តឹក 

- ចាក់ដីចូលក្នុងផើង និងជីករណ្តៅសម្រាប់ដាំកូនម្ទេស

- ដាក់កូនម្ទេសចូល និងលុបដីពីលើគល់

- រកចំបើងមកគ្របគល់ រួចស្រោចទឹកឱ្យជោគ

+ការថែទាំ

- ត្រូវស្រោចទឹកមួយថ្ងៃ២ដង

- ឧស្សាហ៍សម្អាតស្មៅ និងជ្រុំដី ដើម្បីបំផុសដីឱ្យមានខ្យល់ចេញចូលទឹកជ្រាបបានល្អ

- បើមានស្រមោចរោមត្រួយឬស្លឹក ត្រូវកម្ចាត់វាដោយយកផេះមករោយតាមគល់

- បន្ថែមជីកំប៉ុសនៅគល់

+ការប្រមូលផល

- ម្ទេសនឹងចាប់ឱ្យផលក្នុងរយៈពេល៤ខែ ដោយផ្លែទុំល្អ ឬក្រហមព្រឿងៗ

*ចំណាំ

- ទីតាំងដាំត្រូវមានពន្លឺគ្រប់គ្រាន់

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។